អ្នកអាចអានជាភាសាខ្មែរបាន ប្រសិនបើអ្នកដំឡើង Khmer Unicode Packet. សូម DOWNLOAD HERE


  សាលាអន្តរជាតិហីការី  

​    សាលាអន្តរជាតិហីការី គឺជាអង្គការដែលមិនរកប្រាក់ចំនេញ មានការឧបត្ថមពី ប្រទេសជប៉ុន​។ សាលាអន្តរជាតិហីការី បានស្ថានាឡើងតាំងពីខែ ធ្នូ​ ឆ្នាំ​ ២០០៧ មកម្លេះ ហើយសាលាមានបង្រៀនភាសាជប៉ុន ភាសាអង់គ្លេស ដល់សិស្សនៅ​ កម្ពុជា និង ភាសាខ្មែរសំរាប់ជនជាតិបរទេស ហើយនិងថ្នាក់កុំព្យូទ័រ ដូច្នេះគ្រូ ជនជាតិខ្មែរត្រូវមានការហ្វឹកហាត់មុននឹងបង្រៀនដល់សិស្ស។
​     ដោយសារតែមានជំនួយពីប្រទេសជប៉ុន NPO និង Cambodia educational ដែលចូលរួមឧបត្ថម បានធ្វើអោយប្រពន្ធ័នៃការអប់រំប្រទេសកម្ពុជាកាន់តែប្រសើរ ឡើង។

  ទេព្យកោសល របស់​សិស្ស  ​

    ពួកយើងមានសហប្រតិបត្តិការពីក្រុមផ្សេងៗគ្នារួមបញ្ចូល NPO ដើម្បីមនុស្ស ម្នាក់ៗ ពួកយើងរៀបចំការបង្រៀនដោយមានគុណភាពខ្ពស់ ដើម្បីអោយសិស្ស កាន់តែពូកែឡើង ហើយពួកយើងមានសហប្រតិបត្តិការពី Tokyo Japan Center ហើយយើងធ្លាប់បានបញ្ជូលសិស្សទៅរៀននៅប្រទេសជប៉ុនទៀតផង។

   វិធិសាស្ត្រនៃការបង្រៀន  

    វិធិសាស្ត្រនៃការបង្រៀន គឺមានការសហការពីគ្រូជនជាតិជប៉ុន នឹងគ្រូជនជាតិ ខ្មែរ។ ពួកយើងបានយកចិត្តទុកដាក់ទៅលើអនាគតរបស់សិស្សរបស់យើង ដូច្នេះ ហើយយើងបានណែនាំ នូវអ្វីដែលល្អបំផុត។ ជាពិសេសឥឡូ​វនេះ សិស្សនូវកម្ពុជា កំពុងតែទាមទារនៃការសិក្សាភាសាអោយបានពូកែ ហើយយើងអាចផ្តល់អ្វីដែល ពួកគាត់ត្រូវការ។ គ្រូបង្រៀនត្រូវបានណែនាំពីសាលា ឧបមាថាគ្រូជនជាតិជប៉ុន បានផ្តល់ចំណេះដឹងទៅដល់គ្រូជនជាតិខ្មែរ ក្នុងការបង្រៀនភាសាជប៉ុន ដើម្បី ជៀសវាងផលវិបាក ហើយនឹងផ្តល់ចំណេះដឹងសិស្សនៅក្នុងផ្លូវដែលត្រឹមត្រូវ។

   ជារៀងរាល់ឆ្នាំចំនួនសិស្សដែលរៀនភាសាគឺមានការកើនឡើងជាខ្លាំង។ គ្រូភា សាអង់គ្លេស​ជនជាតិខ្មែរ ផ្តល់ការបង្រៀន ជារៀងរាល់ឆ្នាំចំនួនសិស្សដែលរៀនភាសាគឺមានការកើនឡើងជាខ្លាំង។ គ្រូភាសាអង់គ្លេស​ ជនជាតិខ្មែរផ្តល់​ ការបង្រៀនរបស់ពួកគេ ទៅសិស្សជាមួយនឹងអ្វីដែលល្អបំផុត។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហានៅតែមាន លើការសន្ទនាក៏ដោយ ក៏ពួកគាត់អាចគ្រប់គ្រងទាំងការនិយាយ នឹងការអានបានល្អ។

ផ្លាស់ប្តូរភាសារ


ទំនាក់ទំនងពត៌មាន

NPO Hikari Intl. School
Address
Nº.45, St 242, Sangkat Vealvong, Khan 7Makara, Phmon Penh City, Cambodia
Tel : (Cambodia)
(855) 23-222-961
(855) 23-210-109
Fax : (Cambodia)
(855) 23-222-961

សហការជាមួយ